តើច្រកព្រំដែនគោកកម្ពុជា និងថៃ គួរបន្តបិទ ឬបើកឡើងវិញ?
11 January 2026

តើច្រកព្រំដែនគោកកម្ពុជា និងថៃ គួរបន្តបិទ ឬបើកឡើងវិញ?

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

About

មក​ដល់​ពេល​នេះ​ បញ្ហា​បិទ​ព្រំ​ដែន​គោក​ដែល​ថៃ​ធ្វើ​ឡើង​ជា​ឯក​តោ​ភាគី ​កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០២៥​ ហាក់​ដូច​ជា​លែង​ស្ថិត​ក្នុង​របៀប​វារៈ​នៃ​ការ​ជជែក​គ្នា​រវាង​កម្ពុជា ​និង​ថៃទៀត​ឡើយ ខណៈ​ជម្លោះ​ព្រំដែន​ឈាន​ដល់​ការ​ផ្ទុះ​សង្គ្រាម​ចំនួន​២​លើក​រួច​មក​។ ​អ្នក​វិភាគ ​លើក​ឡើង​ថា ការ​ពិភាក្សា​បើក​ច្រក​ព្រំដែន​ឡើង​វិញ​រវាង​ប្រទេស​ទាំង​ពីរ​នេះ​នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ នៅមុន​ការ​បោះឆ្នោត​ក្នុង​ប្រទេស​ថៃ​នា​ដើម​ខែ​កុម្ភៈ​ខាង​មុខ​។​ តែ​ថា​ប្រសិន​បើ​ប្រទេស​ជិត​ខាង​ទាំងពីរ ព្រម​ព្រៀង​គ្នា​បើក​ច្រក​ព្រំដែន​ឡើងវិញ​ឲ្យ​ដូច​មុន​ពេល​មាន​សង្គ្រាម ​ទំនង​ជា​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​ដាក់​គ្នា​រវាង​យោធា​នៃ​ប្រទេស​ទាំង​ពីរ​៕