Skip to content
zeno
Create a Station
Explore
Podcasts
Audiobooks
Bible
By Genre
By Location
By Language
Religious
Music
News
Download App
Opens in a new window
Toggle Sidebar
zeno
RFI ខេមរភាសា / Khmer
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
News & Politics
Khmer
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
Website
Episodes
Episodes
24
09 November 2026
តើការរៀបចំពិព័រណ៍ហ្រ្វង់កូតិចផ្តល់ប្រយោជន៍អ្វីខ្លះដល់កម្ពុជា?
រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំព្រឹត្តិការណ៍ហ្រ្វង់កូតិចដែលជាពិព័រណ៌នវានុវត្តន៍ អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ដែលប្រមូលផ្ដុំដោយស្ថាប័ន ក្រុមហ៊ុន និងធុរកិច្ចថ្មីពាក់ព័ន្ធនឹងបច្ចេកវិទ្យាសំខាន់ៗ។ អ្នកជំនាញបច្ចេកវិទ្យា និងអ្នកតាមដានសង្គមមួយចំនួនយល់ថា ពិព័រណ៍ហ្រ្វង់កូតិចជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការឈ្វេងយល់អំពីបច្ចេកវិទ្យាថ្មីៗ...
15 min
08 November 2026
អ្វីជាក្តីរំពឹងចំពោះការបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញ ក្រោយពេលឯកអគ្គរដ្ឋទូតអាមេរិកថ្មីមកដល់កម្ពុជា?
ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បានមកដល់ទីក្រុងភ្នំពេញ នាយប់ថ្ងៃសុក្រទី៦វិច្ឆិកា ដើម្បីបំពេញបេសកកម្មការងារការទូតរបស់ខ្លួន។ នៅមុនពេលមកដល់ លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បានសច្ចានៅមុខបណ្តាសមាជិកព្រឹទ្ធសភាអាមេរិក ថា ការងារចម្បងបំផុតរបស់លោក គឺបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជា។ អ្នកឃ្លាំមើលសង្គម បានដាក់ក្តីរំពឹងខ្ពស់ថា ក្នុងតួនាទីរបស់ខ្លួន លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន...
12 min
07 November 2026
តើការមិនចាក់បញ្ចាំងភាពយន្ត«សោកនាដកម្មភ្នំខ្មោច» ចំណេញ និងខាតបង់អ្វីខ្លះដល់កម្ពុជា?
ខ្សែភាពយន្តប្រវត្តិសាស្ត្ររឿង«សោកនាដកម្មភ្នំខ្មោច» ដែលចំណាយពេលជាង៤ឆ្នាំ ក្នុងការផលិត មិនត្រូវបានចាក់បញ្ចាំងនៅតាមរោងកុនឡើយ។ ផលិតករដឹកនាំរឿងប្រវត្តិសាស្ត្រដ៏ជូរចត់នេះ មិនបានប្រាប់ពីមូលហេតុច្បាស់លាស់ ដែលនាំឱ្យខកខានមិនបានចាក់បញ្ចាំងនោះឡើយ ដោយគ្រាន់តែបង្ហាញការសោកស្តាយ រួមនឹងសម្ពាធផ្លូវចិត្តស្ទើមិនអាចបន្តអាជីពជាអ្នកដឹកនាំរឿងទៅមុខទៀតបាន។ អ្នកតាមដានបញ្ហាសង្គមយល់ថា ការមិនចាក់ផ្សាយរឿងនេះ...
12 min
06 November 2026
តើវិស័យទេសចរណ៍កម្ពុជានឹងអាចទាញប្រយោជន៍អ្វីបានខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងទីក្រុងភ្នំពេញ។ តិច ឬច្រើន កិច្ចប្រជុំនេះនឹងធ្វើឲ្យកម្ពុជាទទួលបានផលប្រយោជន៍។ ដោយឡែកចំពោះវិស័យទេសចរណ៍វិញ អ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ ចាត់ទុកជំនួបកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជាថា ជាឱកាសធំ ជាពិសេសការទាក់ទាញទេសចរមកពីបណ្តាប្រទេសនិយាយភាសាបារាំង។ តែទន្ទឹមនឹងនេះ...
14 min
05 November 2026
អ្វីទៅជាទំនាក់ទំនងរវាងកម្ពុជា អាមេរិក ក្រោយបក្សលោក ត្រាំចាញ់ឆ្នោតពាក់កណ្តាលអាណត្តិ?
លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបង្ហាញថា គណបក្សសាធារណៈរដ្ឋរបស់លោក ដូណាល់ ត្រាំ ចាញ់គណបក្សប្រជាធិបតេយ្យ។ គណបក្សសាធារណរដ្ឋបានបាត់បង់សំឡេង ទាំងនៅក្នុងសភា និងនៅក្នុងព្រឹទ្ធសភា តែលោក ត្រាំនឹងនៅបន្តកាន់តំណែងជាប្រធានាធិបតីរហូតចប់អាណត្តិ ពោលចំនួន ២ឆ្នាំថែមទៀត។ តាមរយៈលទ្ធផលដែលគណបក្សសាធារណរដ្ឋទទួលបានពេលនេះ...
11 min
04 November 2026
ហេតុអ្វីបណ្ណសារដ្ឋានជាតិ កន្លែងថែរក្សាឯកសារប្រវត្តិសាស្ត្រផ្តល់ប្រយោជន៍ច្រើនដល់ប្រទេសជាតិ?
នៅក្នុងពិធីបើកពិព័រណ៍ខួប ១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់ទុកការថែរក្សា និងការប្រើប្រាស់ឯកសារប្រវត្តិសាស្ត្រថាជាគ្រឹះដ៏សំខាន់សម្រាប់ការពារអត្តសញ្ញាណ និងតម្លៃជាតិ។ សម្រាប់លោក ហ៊ុន ម៉ាណែត បណ្ណសារដ្ឋានជាតិជាកន្លែងរក្សាទុកមាសដែលមានតម្លៃជាងមាសដុំទៅទៀត។ អ្នកជំនាញផ្នែកប្រវត្តិវិទ្យានានាយល់ស្របតាមការឡើងរបស់ប្រមុខរដ្ឋាភិបាល...
13 min
03 November 2026
អ្វីទៅជាផលវិបាកដែលអាចកើតចេញពីការប្រើទូរស័ព្ទដៃរបស់សិស្សក្នុងម៉ោងសិក្សា?
នៅក្នុងពិធីសម្ពោធអគារសិក្សាថ្មីនៅខេត្តកំពង់ធំនាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានស្នើជាថ្មីឲ្យថ្នាក់ដឹកនាំសាលារៀន ព្រមទាំងគ្រូបង្រៀនចាត់វិធានការ និងរឹតបន្តឹងចំពោះសិស្សានុសិស្សដែលប្រើប្រាស់ទូរស័ព្ទដៃក្នុងម៉ោងសិក្សា។ លោក ហ៊ុន ម៉ាណែតលើកជាសញ្ញាអាសន្នថា ការប្រើប្រាស់ទូរស័ព្ទដៃក្នុងថ្នាក់ប៉ះពាល់ទាំងវិន័យ...
10 min
02 November 2026
អ្វីទៅជាក្តីរំពឹងរបស់កម្ពុជានៅក្នុងទស្សនកិច្ចរបស់ប្រមុខរដ្ឋបារាំងនាពេលខាងមុខ?
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងគ្រោងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានាចុងសប្តាហ៍ក្រោយ ពោលអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០។ អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាយល់ថា គម្រោងទស្សនកិច្ចនេះ នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា បារំាងកាន់តែមានភាពស្អិតល្មួតថែមទៀត។ តែក៏មានមតិរិះគន់ថា ទស្សនកិច្ចរបស់លោក ម៉ាក្រុង...
13 min
01 November 2026
តើការសាងសង់សំណង់សិល្បៈនៅតាមបណ្តាខេត្តឆ្លុះបញ្ចាំងអត្ថន័យយ៉ាងណា?
រដ្ឋបាលខេត្តតាកែវ កាលពីពេលថ្មីៗនេះ បានដាក់សម្ពោធរូបចម្លាក់សត្វបង្កងយក្ស និងអនុញ្ញាតឲ្យពលរដ្ឋចូលទស្សនាកម្សាន្ត ថតរូបអនុស្សាវរីយ៍ ព្រមទាំងបង្ហោះតាមបណ្តាញសង្គមព្រោងព្រាត។ រូបចម្លាក់សត្វបង្កងនេះ ជាសមិទ្ធផលថ្មីមួយរបស់ខេត្តតាកែវ និងក៏ជាអត្តសញ្ញាណរបស់ខេត្ត ដែលសម្បូរដោយសត្វបង្កងទឹកសាបនេះដែរ។ សំណង់រូបសត្វបង្កងរបស់ខេត្តតាកែវ កើតឡើងបន្ទាប់ពីសំណង់សេះសមុទ្របាញ់ទឹក សំណង់បាតដៃ នៅក្នុងខេត្តកំពត និងសំណង់សិល្បៈ...
14 min
31 October 2026
តើការបង្ហោះទិន្នន័យដែលពលរដ្ឋចូលកាតព្វកិច្ចយោធា អាចប្រឈមហានិភ័យសុវត្ថិភាពកម្រិតណា?
ទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋជាយុវជនចូលបំពេញកាតព្វកិច្ចយោធា ត្រូវបានអង្គភាព និងស្ថាប័នមួយចំនួន យកទៅបង្ហោះចែកចាយជាសាធារណៈនៅលើបណ្តាញសង្គម។ ទិន្នន័យដែលត្រូវបានផ្សព្វផ្សាយនោះ បានបង្ហាញឈ្មោះ លេខអត្តសញ្ញាណបណ្ណ លេខទូរស័ព្ទ ទីតាំងស្នាក់នៅ និងលេខកូដសម្គាល់របស់យុវជនដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធា។ ករណីនេះត្រូវបានអ្នកជំនាញបច្ចេកវិទ្យា ព្រមានពីហានិភ័យដល់ឯកជនភាព និងសុវត្ថិភាពរបស់ម្ចាស់ទិន្នន័យ។...
11 min