
03 April 2026
តើម្ចាស់ដែលមានទីតាំងជួលគួរព្រួយបារម្ភនឹងច្បាប់ប្រឆាំងបទល្មើសអនឡាញដែរ ឬទេ?
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
About
នៅប៉ុន្មានថ្ងៃកន្លងទៅនេះ មានការជជែកវែកញែកដោយក្តីកង្វល់តាមបណ្តាញសង្គមលើមាត្រា១០ នៃច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកអនឡាញដែលចែងថា តុលាការអាចរឹបអូសជាទ្រព្យសម្បត្តិរដ្ឋនូវអចលនវត្ថុណាដែលត្រូវបានប្រើប្រាស់ជាទីតាំង ឬមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ តែក្តីកង្វល់នេះត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ចេញមុខពន្យល់នៅថ្ងៃទី៣ ខែមេសាថា ការរឹបអូសទ្រព្យសម្បត្តិទីតាំងដែលមានសកម្មភាពឆបោកអនឡាញធ្វើឡើងនៅពេលរកឃើញថា ម្ចាស់ទីតាំងនោះបានសមគំនិតបង្កើតឱ្យមានសកម្មភាពឆបោកអនឡាញ។ អ្នកវិភាគសង្គមខ្លះសាទរចំពោះច្បាប់ថ្មីមួយនេះ ហើយអ្នកខ្លះទៀតបានស្នើឲ្យម្ចាស់ទីតាំងទាំងអស់ប្រុងប្រយ័ត្ន មុននឹងជួលឲ្យគេ។