តើកម្ពុជាអាចចំណេញអ្វីពីការនិយាយប្រាប់សារព័ត៌មានអន្តរជាតិស្តីពីការឈ្លានពានរបស់ថៃ?
20 February 2026

តើកម្ពុជាអាចចំណេញអ្វីពីការនិយាយប្រាប់សារព័ត៌មានអន្តរជាតិស្តីពីការឈ្លានពានរបស់ថៃ?

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

About

ឆ្លៀតឱកាសចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានផ្តល់បទសម្ភាសផ្តាច់មុខឱ្យស្ថាប័នព័ត៌មានអន្តរជាតិ Reuters និង Fox News ដោយលើកឡើងពីការបន្តកាន់កាប់ជ្រៅក្នុងទឹកដីកម្ពុជាពីសំណាក់យោធាថៃ ទោះជាមានបទឈប់បាញ់ក៏ដោយ។ អ្វីដែលលោក ហ៊ុន ម៉ាណែត បានធ្វើនេះត្រូវបានអ្នកតាមដានកិច្ចការអន្តរជាតិនានាយល់ថា គឺជាយុទ្ធសាស្ត្រការទូតវាយលុកដ៏មានប្រសិទ្ធភាព និងដើម្បីឲ្យសហគមន៍អន្តរជាតិបានដឹងពីការពិតនៃជម្លោះព្រំដែនខ្មែរ-ថៃដែលបានបិទបាំងដោយឥទ្ធិពលនយោបាយក្នុងតំបន់។