តើការសម្រេចរបស់តុលាការកំពូល បញ្ជាឲ្យលុបពន្ធគយជាសកលរបស់សហរដ្ឋអាមេរិក ជះឥទ្ធិពលយ៉ាងណាដល់កម្ពុជា?
21 February 2026

តើការសម្រេចរបស់តុលាការកំពូល បញ្ជាឲ្យលុបពន្ធគយជាសកលរបស់សហរដ្ឋអាមេរិក ជះឥទ្ធិពលយ៉ាងណាដល់កម្ពុជា?

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

About

តុលាការកំពូលអាមេរិក នៅថ្ងៃសុក្រទី២០កុម្ភៈ បានចេញសាលក្រមបញ្ជាឲ្យលុបចោលពន្ធបដិការដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់លើគ្រប់ប្រទេសក្នុងពិភពលោក ដោយរាប់ទាំងកម្ពុជាផង ដែលត្រូវជាប់ក្នុងអត្រាពន្ធ១៩%។ ប្រតិកម្មតបនឹងសាលក្រមរបស់តុលាការកំពូលអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រដដែលបានប្រកាសភ្លាមៗពីការដាក់ចេញ អត្រាពន្ធថ្មី១០% លើបណ្តាប្រទេសទាំងអស់ រាប់ទាំងកម្ពុជា។ អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចមើលឃើញថា ការលុបពន្ធគយជាសកលរបស់អាមេរិកពីសំណាក់តុលាការកំពូល ជាឱកាសទាក់ទាញការវិនិយោគ និងបង្កើនផលិតកម្មនៅក្នុងប្រទេស។ តើសាលក្រមរបស់តុលាការកំពូល និងការប្រកាសអត្រាពន្ធថ្មី១០% ជះឥទ្ធិពលអ្វីខ្លះលើកម្ពុជា?