តើការលុបស្ថាប័នរដ្ឋជិត ៣០ គ្រប់គ្រាន់សម្រាប់កំណែទម្រង់ក្នុងប្រទេសកម្ពុជា?
29 March 2026

តើការលុបស្ថាប័នរដ្ឋជិត ៣០ គ្រប់គ្រាន់សម្រាប់កំណែទម្រង់ក្នុងប្រទេសកម្ពុជា?

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

About

នៅក្នុងការរៀបចំឡើងវិញរបស់ក្រសួងស្ថាប័នរដ្ឋចំនួន ១៣​ នាពេល​កន្លងមកនេះ នឹងមានការកាត់បន្ថយ អគ្គនាយកដ្ឋានចំនួន ៣ និងនាយកដ្ឋានចំនួន ២៦។ នេះជាការថ្លែងរបស់ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងពេលបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២៦។ អ្នកតាមដានសង្គមស្វាគមន៍ ការលុបអគ្គនាយកដ្ឋាន និងនាយកដ្ឋានជិត ៣០នេះ តែថាពលរដ្ឋចង់បានការបង្រួមក្រសួងមួយចំនួន និងកាត់បន្ថយ​មន្ត្រីក្របខណ្ឌនយោបាយផងដែរ៕