zeno
Create a Station
Explore
Religious
Music
News
Podcasts
Bible
By Genre
By Location
By Language
Download App
Toggle Sidebar
zeno
RFI ខេមរភាសា / Khmer
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
News & Politics
Khmer
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
Website
Episodes
24
10 April 2026
តើការទទួលនាវាចម្បាំងចិនជាឧបសគ្គដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃដែរ ឬទេ?
ចិន តាមរយៈមន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ជាផ្លូវការពីការផ្តល់នាវាចម្បាំងចិនទីមួយឲ្យកម្ពុជា និងបានអះអាងនៅថ្ងៃទី៩ ខែមេសាថា ការផ្តល់នាវាចម្បាំងចិនឱ្យកម្ពុជានេះមិនសំដៅគំរាមប្រទេសទី៣ណាមួយ ហើយក៏មិនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខតំបន់ដែរ។ បើតាមមន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិរូបនេះដដែល ការផ្តល់នាវាចម្បាំងចិនឱ្យកម្ពុជាពេលនេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសចិន និងកម្ពុជា។...
11 min
09 April 2026
ព្រំដែនខ្មែរ-ថៃ៖តើកម្ពុជាអាចសង្ឃឹម និងរំពឹងអ្វីខ្លះពីជំនួបរវាងមេដឹកនាំកម្ពុជា និងបារាំង?
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូបានបញ្ចប់ទស្សនកិច្ចរយៈពេល ៣ថ្ងៃក្នុងប្រទេសបារាំងនៅថ្ងៃពុធ ទី៨ មេសា។ នៅក្នុងសន្និសីទកាសែតពេលមកដល់កម្ពុជាវិញនាថ្ងៃព្រហស្បតិ៍ ទី៩មេសានេះ លោក ហ្សង់ ហ្វ្រង់ស័្វរតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បានឆ្លៀតលាតត្រដាងការពិតនៃការឈ្លានពានរបស់កងទ័ពថៃលើទឹកដីកម្ពុជាប្រាប់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង។...
14 min
07 April 2026
តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីអូសកថៃឲ្យទទួលខុសត្រូវចំពោះការប្រើគ្រាប់បែកចង្កោមលើទឹកដីខ្មែរ?
អង្គភាពស៊ីម៉ាក់កម្ពុជាបានបញ្ជាក់ថា ផ្ទៃដីកម្ពុជាជាង ២ ៣០០គីឡូម៉ែត្រការ៉េបានស្ថិតក្នុងចំណុចវាយប្រហារដោយគ្រាប់បែកចង្កោមរបស់ថៃក្នុងសង្គ្រាមកាលពីឆ្នាំ២០២៥។ ថៃបានប្រើគ្រាប់បែកចង្កោមទម្លាក់លើទីតាំងជនស៊ីវិលកម្ពុជា តំបន់ក្បែរប្រាសាទបុរាណ និងតំបន់ផ្សេងៗទៀតនៅតាមព្រំដែនខ្មែរ-ថៃ។ បើតាមលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា...
10 min
06 April 2026
ហេតុអ្វីការជួញដូរគ្រឿងញៀននៅតែអាចដំណើរការបាន ទោះមានការបង្ក្រាបជាបន្តបន្ទាប់?
កាលពីថ្ងៃទី៤ មេសា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ ដោយបានរឹបអូសគ្រឿងញៀនជាង ២៣០គីឡូក្រាម និងឃាត់ជនសង្ស័យចម្រុះជាតិសាសន៍ ចំនួន ២២នាក់ រួមមានជនជាតិចិន វៀតណាម និងខ្មែរនៅក្នុងសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ។ អ្នកវិភាគសង្គមមើលឃើញថា បញ្ហាគ្រឿងញៀនបានចាក់ប្ញសនៅក្នុងសង្គមកម្ពុជា និងធ្វើឲ្យប៉ះពាល់ខ្លាំងលើយុវជន។ ក្នុងន័យនេះ...
11 min
04 April 2026
តើច្បាប់ប្រឆាំងការឆបោកអនឡាញត្រូវអនុវត្តបែបណាទើបធានាបានប្រសិទ្ធភាព និងតម្លាភាព?
សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានព្រឹទ្ធសភាកម្ពុជាបោះឆ្នោតអនុម័ត កាលពីថ្ងៃសុក្រទី០៣ ខែមេសា ឆ្នាំ២០២៦។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា ការបង្រ្កាបបទល្មើសឆបោកអនឡាញនៅកម្ពុជា មិនមែនជារូបភាពនយោបាយឡើយ តែជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពការបង្ក្រាបបទល្មើសដ៏ក្តៅគកុកមួយនេះ។...
15 min
03 April 2026
តើម្ចាស់ដែលមានទីតាំងជួលគួរព្រួយបារម្ភនឹងច្បាប់ប្រឆាំងបទល្មើសអនឡាញដែរ ឬទេ?
នៅប៉ុន្មានថ្ងៃកន្លងទៅនេះ មានការជជែកវែកញែកដោយក្តីកង្វល់តាមបណ្តាញសង្គមលើមាត្រា១០ នៃច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកអនឡាញដែលចែងថា តុលាការអាចរឹបអូសជាទ្រព្យសម្បត្តិរដ្ឋនូវអចលនវត្ថុណាដែលត្រូវបានប្រើប្រាស់ជាទីតាំង ឬមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ តែក្តីកង្វល់នេះត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ចេញមុខពន្យល់នៅថ្ងៃទី៣ ខែមេសាថា...
10 min
02 April 2026
អ្នកឃ្លាំមើល៖ កម្ពុជាត្រូវការពង្រឹងយន្តការឃ្លាំមើលការអនុវត្តទោសឲ្យបានត្រឹមត្រូវ
នៅពេលនិយាយដល់ការអនុវត្តទោសទណ្ឌលើជនបង្កហេតុដែលជាអ្នកមានអំណាច និងមានទ្រព្យសម្បត្តិ មហាជនតែងតែមានចម្ងល់ថា តើអ្នកទាំងនោះពិតជាបានអនុវត្តទោសត្រឹមត្រូវតាមការសម្រេចរបស់តុលាការដែរ ឬយ៉ាងណា។ នេះជាសំណួរដែលអ្នកឃ្លាំមើលសង្គមមួយចំនួនបានចោទសួរដូចគ្នា ពិសេសក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ និងហេតុការណ៍ផ្សេងទៀតនាពេលកន្លងមក។ បើតាមអ្នកឃ្លាំមើលសង្គមខ្លះ ជនបង្កបានអនុវត្តទោសក្នុងពន្ធនាគារតិចតួចបំផុត...
14 min
01 April 2026
តើតម្លៃប្រេងឥន្ធនៈកាន់តែហក់ឡើងពេលនេះមិនមែនកំពុងរឹត ក អ្នកក្រីក្រទេ ឬយ៉ាងណា?
កម្ពុជាក៏ដូចជាប្រទេសមួយចំនួនធំលើលោកកំពុងប្រឈមនឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃកាន់តែខ្លាំង។ នៅកម្ពុជាគិតត្រឹមថ្ងៃទី១ មេសានេះ សាំងធម្មតាមានតម្លៃ ៥ ៤៥០រៀលក្នុង១លីត្រ និង ៧ ៥០០រៀលសម្រាប់ប្រេងម៉ាស៊ូត។ ចំណែកតម្លៃហ្គាសឡើង ជិត៤ ០០០រៀលក្នុង ១លីត្រ ឬអាចលើសពីនេះនៅតាមទីតាំងផ្សេងៗគ្នា។ ស្ថានភាពនេះកំពុងប៉ះពាល់ខ្លាំងលើអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសអ្នកបំរើសេវាដឹកជញ្ជូន និងអ្នកលក់ដូរចំណី អាហារតូចតាច។
10 min
30 March 2026
តើពលរដ្ឋខ្មែរទទួលបានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះពីលំហូរវិនិយោគិនចិននៅកម្ពុជា?
ថ្មីៗនេះ មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ CSIS បានចេញផ្សាយទិន្នន័យដោយរកឃើញថា លំហូរវិនិយោគិនចិននៅកម្ពុជាមិនបានហុចប្រយោជន៍ធំដុំដល់ពលរដ្ឋខ្មែរឡើយ។ មិនផ្តល់ប្រយោជន៍ធំដុំដល់ពលរដ្ឋខ្មែរ ព្រោះវិនិយោគិនចិនបាននាំយកវត្ថុធាតុដើមពីប្រទេសចិនផ្ទាល់ និងបានយកកម្មករជំនាញជាជនជាតិចិនឲ្យមកធ្វើការនៅកម្ពុជា។ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិយល់ស្របតាមទិន្នន័យរបស់ CSIS...
10 min
29 March 2026
តើការលុបស្ថាប័នរដ្ឋជិត ៣០ គ្រប់គ្រាន់សម្រាប់កំណែទម្រង់ក្នុងប្រទេសកម្ពុជា?
នៅក្នុងការរៀបចំឡើងវិញរបស់ក្រសួងស្ថាប័នរដ្ឋចំនួន ១៣ នាពេលកន្លងមកនេះ នឹងមានការកាត់បន្ថយ អគ្គនាយកដ្ឋានចំនួន ៣ និងនាយកដ្ឋានចំនួន ២៦។ នេះជាការថ្លែងរបស់ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងពេលបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។ អ្នកតាមដានសង្គមស្វាគមន៍ ការលុបអគ្គនាយកដ្ឋាន និងនាយកដ្ឋានជិត ៣០នេះ...
12 min