Opens in a new window
កញ្ញា ភឹង សោភា៖ «ការជាប់ក្នុងពន្ធនាគារមិនអាចផ្លាស់ប្តូរឆន្ទៈ និងបេសកកម្មខ្ញុំដើម្បីជួយសង្គមទេ»
30 July 2026

កញ្ញា ភឹង សោភា៖ «ការជាប់ក្នុងពន្ធនាគារមិនអាចផ្លាស់ប្តូរឆន្ទៈ និងបេសកកម្មខ្ញុំដើម្បីជួយសង្គមទេ»

បទសម្ភាស

About

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២នាក់ គឺកញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញ ក្រោយពីបានអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ២ឆ្នាំជុំវិញការបញ្ចេញមតិស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កញ្ញា ភឹង សោភាអះអាងថា បទពិសោធន៍ជាប់ក្នុងចម្រឹងដែក ២ឆ្នាំកន្លងទៅមិនអាចបំផ្លាញឆន្ទៈរបស់កញ្ញាក្នុងការបន្តផ្សព្វផ្សាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានទេ និងថា បទពិសោធន៍នេះជាការជំរុញភាពក្លាហានរបស់កញ្ញាឱ្យកាន់តែខ្លាំងជាងមុន។