
15 January 2026
លោក ម៉ៃ ទិត្យថារ៉ា៖ អ្នកនយោបាយខ្មែរគ្រប់និន្នាការគួរអានសៀវភៅ «ភ្នំមួយមិនអាចមានខ្លាពីរ»
បទសម្ភាស
About
សៀវភៅ «ភ្នំមួយមិនអាចមានខ្លាពីរ» នឹងសម្ពោធជាទម្រង់ភាសាខ្មែរ នៅថ្ងៃអាទិត្យទី១៨មករាខាងមុខ។ សរសេរដោយលោក Gordon Conochie ដែលជាជនជាតិអូស្ត្រាលី សៀវភៅ «ភ្នំមួយមិនអាចមានខ្លាពីរ» ឬ «A Tiger Rules the Mountain» បានរំលេចពីទិដ្ឋភាពនយោបាយនៅស្រុកខ្មែរក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ រាប់ចាប់តាំងពីឆ្នាំ២០១៣។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ Rfi នាថ្ងៃព្រហស្បតិ៍ទី១៥ ខែមករានេះ លោក ម៉ៃ ទិត្យថារ៉ា ដែលបានចូលរួមប្រែសម្រួលសៀវភៅ «ភ្នំមួយមិនអាចមានខ្លាពីរ» ជាភាសាខ្មែរឲ្យដឹងថា សៀវភៅនេះបានបង្ហាញពីតថភាពនយោបាយស្រុកខ្មែរ នៅពេលបក្សប្រឆាំងមួយមានសំឡេងគាំទ្រប្រកៀកប្រកិតទៅនឹងបក្សកាន់អំណាច។ ចំពោះលោក ម៉ៃ ទិត្យថារ៉ា អ្នកនយោបាយខ្មែរគ្រប់និន្នាការគួរតែអានសៀវភៅ«ភ្នំមួយមិនអាចមានខ្លាពីរ»។