លោក ហង្ស ពុទ្ធា៖ គ.ជ​.ប ត្រៀមផែនការ «ខ» ក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុ
21 January 2026

លោក ហង្ស ពុទ្ធា៖ គ.ជ​.ប ត្រៀមផែនការ «ខ» ក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុ

បទសម្ភាស

About

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលកម្ពុជាបានសម្រេចជ្រើសយកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានថ្លែងថា គ.ជ.ប បានត្រៀមខ្លួនអនុវត្តការងារតាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្រ្តី តែក៏បានត្រៀមផែនការ «ខ» មួយទៀត ក្នុងករណីមានបញ្ហាណាមួយកើតឡើងជាយថាហេតុ។ ក្នុងន័យនេះ បញ្ហាជាយថាហេតុ ដែលអាចបណ្តាលមកពីការអូសបន្លាយនៃជម្លោះព្រំដែនកម្ពុជា-ថៃ៕