09 September 2026
ឧកញ៉ា ហៃ លីអ៊ាង៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនឹងផ្តល់ប្រយោជន៍ច្រើនដល់សេដ្ឋកិច្ច និងវប្បធម៌ខ្មែរ
បទសម្ភាស
About
ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលមួយនេះនឹងចូលរួមដោយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រភូនៃបណ្តាប្រទេសប្រើភាសាបារាំងប្រមាណជា ៩០រដ្ឋជាសមាជិក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន PPM-CONFIREL GROUP មើលឃើញថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជានឹងផ្តល់អត្ថប្រយោជន៍ច្រើនក្នុងផ្នែកសេដ្ឋកិច្ច និងវប្បធម៌ រួមទាំងវិស័យប្រើភាសាបារាំងផ្សេងទៀត៕