Skip to content
Opens in a new window
ពលរដ្ឋខ្មែរនៅក្រៅប្រទេស និងអង្គការសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកជាប់ឃុំជាង ១០០នាក់
28 October 2026

ពលរដ្ឋខ្មែរនៅក្រៅប្រទេស និងអង្គការសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកជាប់ឃុំជាង ១០០នាក់

SBS Khmer - SBS ខ្មែរ

About
ប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស និងមេដឹកនាំអង្គការសង្គមស៊ីវិល បានស្នើឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកជាប់ឃុំជាង ១០០នាក់ នៅមុនការបោះឆ្នោតឃុំសង្កាត់ នៅកម្ពុជា នាឆ្នាំ២០២៧ និងការបោះឆ្នោតជាតិ នៅឆ្នាំ២០២៨។ អ្នកជាប់ឃុំជាង ១០០នាក់នោះ ជាសកម្មជននយោបាយ សកម្មជនសង្គមស៊ីវិល និងបរិស្ថាន ដោយត្រូវបានគេអះអាងថា ជាអ្នកទោសនយោបាយ និងជាអ្នកទោសមនសិការ ដែលកំពុងជាប់ឃុំឃាំងនៅកម្ពុជា ដោយសារការប្រើសិទ្ធិបញ្ចេញមតិ។