
08 April 2026
ពលករខ្មែរជាងបីសែននាក់ កំពុងធ្វើការនៅប្រទេសថៃ ខណៈមិនទាន់បន្តសុពលភាពបណ្ណការងារ
SBS Khmer - SBS ខ្មែរ
About
គិតមកដល់ថ្ងៃទី៧ ខែមេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះវិជ្ជាជីវៈ លោក ស៊ុន មេសា បានប្រកាសថា នៅមានពលករខ្មែរ ប្រមាណជាង ៣០ម៉ឺននាក់ កំពុងធ្វើការ នៅប្រទេសថៃ។ លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងបានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់កិច្ចអន្តរាគមន៍នានា ជូនបងប្អូនពលករទាំងជាង ៣០ម៉ឺននាក់នោះ ខណៈគណៈរដ្ឋមន្ត្រីថៃ មិនទាន់អនុម័តលើការបន្តសុពលភាព លើបណ្ណការងាររបស់ពួកគេនៅឡើយ។