តើយើងសន្សំ ប៉ុន្តែមិនព្រមយកមកប្រើសោះ តើការសន្សំនោះកំពុងបម្រើគោលដៅអ្វី?
ហ៊ុនលី ធ្លាប់គិតថានឹងរក្សា Bitcoin ដោយមិនលក់ ប៉ុន្តែក្រោយមកគាត់បានលក់មួយចំនួន ដើម្បីប្រើប្រាស់តាមតម្រូវការជីវិត។ ក្នុង EP46 នៃ The Web3 Perspective យើងជជែកជាមួយគាត់អំពីមូលហេតុដែលគាត់ប្ដូរចិត្ត និងសំណួរថា យើងសន្សំដើម្បីអ្វី។
ពីបទពិសោធន៍ Trading ដំបូង ទៅការសិក្សា Bitcoin និងលុយ គាត់ចែករំលែកពីរបៀបគិតអំពីប្រាក់ចំណូល ចំណាយ និងការសន្សំ។ យើងក៏ជជែកអំពី Gold vs Bitcoin ការសម្រាកពីការងារ និងមូលហេតុដែលគាត់ត្រឡប់មកធ្វើការវិញ។
នៅផ្នែកចុងក្រោយ យើងសួរអំពីការចែករំលែកចំណេះដឹងតាម The Bit Wealth និងសុវត្ថិភាព Wallet។ ការសន្ទនានេះជាបទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួនរបស់ភ្ញៀវ ដែលអាចជួយឲ្យយើងពិចារណាពីគោលដៅរបស់ខ្លួន មុនសម្រេចចិត្ត។
ក្នុងការសន្ទនានេះ៖
• បទពិសោធន៍ដំបូងជាមួយ Bitcoin និង Trading
• ប្រាក់ចំណូល ចំណាយ និងការអភិវឌ្ឍជំនាញ
• ទស្សនៈរបស់ ហ៊ុនលី ចំពោះ Gold និង Bitcoin
• មូលហេតុដែលគាត់លក់ Bitcoin មួយចំនួន
• ការសម្រាកពីការងារ និងការត្រឡប់មកវិញ
• The Bit Wealth និងសំណួរអំពីសុវត្ថិភាព WalletChapters:
00:00:00 Hook & Intro និងការស្គាល់ ហ៊ុនលី
00:05:12 ពី Trading ទៅការសិក្សា Bitcoin
00:25:22 ប្រាក់ខែ ចំណាយ និងការសន្សំ
00:32:20 Gold vs Bitcoin
00:40:35 ការរក្សា និងការលក់ Bitcoin
00:47:12 សម្រាកការងារ និងត្រឡប់មកធ្វើការវិញ
00:57:21 The Bit Wealth សុវត្ថិភាព Wallet និងសារចុងក្រោយ
ទស្សនាវីដេអូនៅលើ YouTube
* Join our Telegram Channel to learn more: https://t.me/web3perspective
* Follow us on others social media: https://linktr.ee/web3perspective
* ⚠️ Disclaimer: Content is for educational purposes only and is not financial advice. Please Do Your Own Research (DYOR). Read our full disclaimer: Link
This is a public episode. If you would like to discuss this with other subscribers or get access to bonus episodes, visit web3perspective.substack.com