13 August 2026
ទិវាយុវជនអន្តរជាតិ៖ យុវជនចង់បានការតម្រង់ទិសជំនាញឱ្យស្របតាមតម្រូវការទីផ្សារការងារ
បទយកការណ៍
About
នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ម្សិលមិញ ក្រុមអង្គការសង្គមស៊ីវិលចំនួន ៧ស្ថាប័នបានប្រារព្ធខួបលើកទី២៨ នៃទិវាយុវជនអន្តរជាតិ ក្រោមប្រធានបទ «ពង្រឹងភាពធន់ និងលំហសុវត្ថិភាពរបស់យុវជន ដើម្បីអនាគតកម្ពុជា» នៅរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ។ យុវជនមួយចំនួនដែលចូលរួមក្នុងវេទិកានេះបាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិថា ពួកគេទទួលបានការងារធ្វើដែលខុសជំនាញ។ ក្នុងន័យនេះ យុវជនជំរុញឱ្យក្រសួងការងារ និងក្រសួងអប់រំបង្កើនការផ្សព្វផ្សាយពីការតម្រង់ទិសសិក្សា ដើម្បីកសាងភាពធន់ សមស្របទៅនឹងទីផ្សារការងារបច្ចុប្បន្ន៕