Opens in a new window
លោកស្រី ឡងឌី សាន់ណារ៉ា៖ សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងការវិវត្តនៃសម័យកាល
27 July 2026

លោកស្រី ឡងឌី សាន់ណារ៉ា៖ សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងការវិវត្តនៃសម័យកាល

បទយកការណ៍

About

​ក្រសួងវប្ប​ធម៌កម្ពុជា ​បាន​រៀបចំជាលើកដំបូង ​ការ​តាំង​បង្ហាញ​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍​ខ្មែររយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦​ នៅសាលសន្និសីទ និងពិព័រណ៌ ព្រីមមៀម សែនសុខ។ កម្មវត្ថុនៃការតាំងពិព័រណ៌នេះ គឺដើម្បីអភិរក្ស ថែរក្សាវប្បធម៌ប្រពៃណីខ្មែរ និងផ្សព្វផ្សាយទៅកាន់​អន្តរជាតិ​។ រដ្ឋ​លេខា​ធិការ​​ និង​ជាអ្នក​ជំនាញ​ក្នុងក្រុម​ការងារ​បច្ចេក​ទេស​សម្លៀក​បំពាក់នៃ​ក្រសួង​វប្បធម៌ លោក​ស្រី​ ឡងឌី សាន់ណារ៉ា បានលើក​ទឹក​ចិត្ត​ឱ្យ​ពល​រដ្ឋ​ រួមគ្នា​ថែរក្សា​អត្តសញ្ញាណ​ជាតិ និងអំពាវនាវឲ្យពលរដ្ឋខ្មែរចងចាំពីឫស​គល់នៃប្រពៃណី​របស់​ខ្លួន បើ​ទោះបី​ជា​​បច្ចុប្បន្ន​កម្ពុជាបានឈានចូលយុគសម័យទំនើបក៏ដោយ​។​