
01 March 2026
«គំនូរសិល្បៈដើម្បីសន្តិភាព ទី២» ឆ្លុះបញ្ចាំងអំពីទុក្ខវេទនារបស់ជនស៊ីវិលខ្មែរក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
បទយកការណ៍
About
«គំនូរសិល្បៈដើម្បីសន្តិភាព» ឬ Art for Peace ជាផ្ទាំងគំនូរដែលឆ្លុះបញ្ចាំងអំពីទុក្ខវេទនារបស់ជនស៊ីវិល និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងបេតិកភណ្ឌរបស់កម្ពុជាក្នុងជម្លោះព្រំដែនជាមួយថៃ។ លេចរូបរាងជាលើកទី ២ ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពបានញ៉ាំងចិត្តសិល្បករ និងអ្នកទស្សនាឱ្យមានភាពសោកសង្រេងពីការបាត់បង់ និងខូចខាតសម្បត្តិបេតិកភណ្ឌជាតិ និងនឹកអាណិតពលរដ្ឋភៀសសឹកដែលរងទុក្ខវេទនាពីការវាយប្រហារមិនរើសមុខរបស់យោធាថៃក្នុងសង្គ្រាមដ៏តានតឹងចំនួន២លើកកាលពីឆ្នាំ២០២៥។ អ្វីដែលពលរដ្ឋខ្មែរចង់បានគឺសន្តិភាព និងការវិលទៅរកសភាពដើមវិញដោយគ្មានការគំរាមកំហែងពីសំណាក់កងកម្លាំងយោធាថៃ។