ស្នាដៃភាពយន្តលោកស្រី អួង កន់ធួក ត្រូវបានរម្លឹក និងឧទ្ទិសនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាCIFF
29 March 2026

ស្នាដៃភាពយន្តលោកស្រី អួង កន់ធួក ត្រូវបានរម្លឹក និងឧទ្ទិសនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាCIFF

បទយកការណ៍

About

ដើម្បីឧទ្ទិសរម្លឹកដល់ស្នាដៃ និងកេរដំណែលដ៏អស្ចារ្យក្នុងយុគសម័យមាសនៃវិស័យភាពយន្តខ្មែរ ស្នាដៃ របស់លោកស្រី អួង កន់ធួក ដែលជាសមិទ្ធករភាពយន្តស្រ្តីខ្មែរដ៏ឆ្នើមក្នុងទសវត្សទី៦០ និង៧០ ត្រូវបានជ្រើសរើសយកមកចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា(CIFF) លើកទី១៥ ដែលរៀបចំឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ ទោះជាលោកស្រី អួង កន់ធួក បានទទួលមរណភាពទៅហើយកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសបារាំង តែស្នាដៃភាពយន្តរបស់លោកស្រីនៅតែរស់រវើក។ កញ្ញា Ambre Rama ចៅស្រីបារាំងរបស់លោកស្រី  អួង កន់ធួក ដែលបានធ្វើដំណើរមកកម្ពុជា ដើម្បីស្រាវជ្រាវ និងស្វែងយល់ពីមរតកភាពយន្តរបស់ជីដូន មានក្តីរំភើប និងរំជួលចិត្តខ្លាំងដោយឃើញស្នាដៃរបស់លោកស្រី អួង កន់ធួក នៅតែមានឥទ្ធិពល និងមានការចងចាំពីទស្សនិកជននៅក្នុងប្រទេសកម្ពុជា។