Skip to content
Opens in a new window
អាជីវករច្រកថ្មដាខេត្តពោធិ៍សាត់សំណូមពរឱ្យសហគមន៍អន្តរជាតិជួយពន្លឿនការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ
11 August 2026

អាជីវករច្រកថ្មដាខេត្តពោធិ៍សាត់សំណូមពរឱ្យសហគមន៍អន្តរជាតិជួយពន្លឿនការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

បទយកការណ៍

About

នៅ​ច្រកថ្មដា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កងទ័ពថៃ​បាន​ដាក់ទូកុងតឺន័រ ព័ទ្ធចូលទឹកដីកម្ពុជា ចាប់តាំងពីមានបទឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥។ ទោះបីជា នៅតាមព្រំដែនកម្ពុជា-ថៃ គ្មានការវាយប្រយុទ្ធគ្នាអស់រយៈពេលប្រាំបីខែក៏ដោយ ក៏រដ្ឋាភិបាលខ្មែរនៅតែបន្តតវ៉ា និងទាមទារឱ្យកងទ័ពថៃដកទូកុងតឺន័រពីដែនអធិបតេយ្យរបស់កម្ពុជាជាដាច់ខាត។ ទន្ទឹមគ្នានេះ អាជីវករនៅច្រកថ្មដា​បានអំពាវនាវដល់សហគមន៍អន្តរជាតិ ក៏ដូចជាប្រទេសមហាអំណាចឱ្យជួយពន្លឿនការស្វែងរកដំណោះស្រាយឲ្យ​ជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីស្តារស្ថានភាព​តាមព្រំដែន​ឲ្យ​វិលត្រឡប់​ទៅរកប្រក្រតីភាពឡើងវិញ៕